ស.អ.ក ខេត្តព្រះសីហនុ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន២ គ្រួសារ

ស.អ.ក ខេត្តព្រះសីហនុ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន២ គ្រួសារ

10 កញ្ញា 2025
1 នាទីអាន

វរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់សឹករងព្រះសីហនុ តំណាងឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត នាំយកថវិកាបេឡាមរណសង្គ្រោះ និងនាំយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តាំសួរសុខទុក្ខដល់ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ២ គ្រួសារ ផងដែរ។ 


ថវិកាបេឡាមរណសង្គ្រោះខាងលើត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន២ គ្រួសារ នៃសពអតីតយុទ្ធជនឈ្មោះ ៖ ១-លោក ញ៉ា សុខុម ភេទប្រុស អាយុ ៦៦ ឆ្នាំ រស់នៅភូមិ អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២៥។ ២-លោក កៅ សុផាត  ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៧  ខែកញ្ញា ឆ្នាំ ២០២៥។

ជាមួយគ្នានោះ ស.អ.កខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពមានដូចជា៖ អង្ករ ចំនួន ២ បាវតូច ស្មើនឹង ៥០ គីឡូក្រាម,មីចំនួន ១ កេសតូច ,ទឹកសុទ្ធ ចំនួន ១ កេស,ទឹកត្រី ចំនួន ១ យួរ,ទឹកសុីអុីវ ១ យួរ និងត្រី ខ ចំនួន ១ ប្រអប់៕


រូបភាព៖ ស.អ.ក ខេត្តព្រះសីហនុ

ចែករំលែកអត្ថបទនេះ