
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
គណៈកម្មាធិការស.អ.ក រាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រធានស.អ.ក រាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១៦លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៤គ្រួសារ ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ។
ថវិកាបេឡាមរណសង្គ្រោះ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនទាំង៤គ្រួសារ រួមមាន៖
១-គ្រួសារសពលោក ហុឹម ផុន រស់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២-គ្រួសារសពលោក ព្រំ សំអុល រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
៣- គ្រួសារសពលោក ថោង លឹមហាន រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤-គ្រួសារសពលោក អៀង សុវណ្ណ រស់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025