ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង
12 វិច្ឆិកា 2025
អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នារសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីជំនាញរបស់សមាគមចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីជម្រាបជូនពីគម្រោងជួយគាំទ្រ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន តាមរយៈគម្រោងចិញ្ចឹមជ្រូកកណ្ដុរ។
តាមការបញ្ជាក់ពី អ្នកឧកញ៉ា ម៉ម វណ្ណឌី គម្រោងចិញ្ចឹមជ្រូកកណ្ដុរនេះ គឺជាកិច្ចសហការរវាងសមាគមជាមួយក្រុមហ៊ុន Passion Management Service ដើម្បីបន្តជួយគាំទ្របងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យមានមុខរបរអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្អង់ជីវភាពគ្រួសារ។ កិច្ចសហការចិញ្ចឹមជ្រូកកណ្ដុរជាមួយបងប្អូនអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះ ដោយមិនបង្កហានីភ័យទីផ្សារលក់ចេញឡើយ ព្រោះក្រុមហ៊ុននឹងទទួលទិញជ្រូកពីបងប្អូនត្រឡប់ទៅវិញតាមលក្ខខណ្ឌដែលបានកំណត់។
អ្នកឧកញ៉ា ម៉ម វណ្ណឌី មើលឃើញថា ការចិញ្ចឹមជ្រូកកណ្ដុរនេះជារឿងល្អសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រោះជ្រូកកណ្ដុរ ជាជ្រូកដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលចិញ្ចឹម ព្រមទាំងមិនចំណាយពេលចិញ្ចឹមយូរ។
12 វិច្ឆិកា 2025
11 វិច្ឆិកា 2025
11 វិច្ឆិកា 2025