លោកជំទាវ ហ្លួង កល្យាណ អគ្គនាយិកាក្រុមហ៊ុន ធាន ទ្បុង កុង សឺ ឯ.ក (ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម) ចូលរួមថវិកាឧបត្ថម្ភចំនួន ១លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

16 កក្កដា 2025
1 នាទីអាន

លោកជំទាវ ហ្លួង កល្យាណ អគ្គនាយិកាក្រុមហ៊ុន ធាន ទ្បុង កុង សឺ ឯ.ក (ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម) ចូលរួមថវិកាឧបត្ថម្ភចំនួន ១លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជនដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀតដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។

ចែករំលែកអត្ថបទនេះ