ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារពលីមួយគ្រួសារ ក្នុងខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងារពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារពលីមួយគ្រួសារ ក្នុងខេត្តកំពង់ធំ

26 តុលា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងអាជ្ញាធរដែនដី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិនិត្យជម្រកស្នាក់នៅ ព្រមទាំងទីតាំងសម្រាប់សាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកយាយ  គល់ វួន អាយុ ៦៦ឆ្នាំ មានកូន និងចៅ រស់នៅក្នុងបន្ទុកចំនួន ៥នាក់ ត្រូវជាភរិយានៃសពអតីតយុទ្ធជនឈ្មោះ រិទ្ធ រឿន រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម។

ចែករំលែកអត្ថបទនេះ