ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឱ្យលោកស្នងការរង ដែលជាអនុប្រធានចុះពង្រឹងស្រុកកោះសូទិន និងក្រុមការងារសមាគមស្រុកកោះសូទិន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានកិត្តិយស ស.អ.ក. ស្រុកកោះសូទិន លោកប្រធាន-អនុប្រធាន ស.អ.ក. ស្រុកកោះសូទិន និងសមាជិកសមាជិកាពាក់ព័ន្ធក្នុងស្រុកកោះសូទិន នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១គ្រួសារ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ តំណាងសមាគមក៏បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំសមាគម ជាសារចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ មរណភាពរបស់អតីតយុទ្ធជនកម្ពុជាយើង ផងដែរ ៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025