អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
4 ធ្នូ 2025
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ជាមួយអាជ្ញាធរដែនដី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះគួន គី អាយុ ៦៥ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានឋានន្តសក្តិនាយចំណង់ អតីតនៅអង្គភាពកងវរសេនាតូចលេខ ៥៥ យោធាខេត្តកំពង់ធំ លោករងរបួសពិការនៅសមរភូមិស្រុកស្ទោង ខេត្តកំពង់ធំ និងបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗនេះ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក គួន គី ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល ការពារទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ព្រមទាំងបានចូលរួមចំណែកជាប្រតិបត្តិករ នៃនយោបាយឈ្នះ ឈ្ឈ្នះជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន ៤ លានរៀល និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងអតីយុទ្ធជន កម្ពុជាទូទាំងប្រទេស ដែលផ្តោតសំខាន់លើការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ចំពោះជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តន៍ជនយេីង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះពិតប្រាកដ។
4 ធ្នូ 2025
3 ធ្នូ 2025
2 ធ្នូ 2025