
ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនមួុយគ្រួសារ ក្នុងខេត្តកំពង់ធំ
14 តុលា 2025
លោក ឡុង សុភឺន អភិបាលរងតំណាង លោក ទេព ហន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអ.ន.ក ស្រុកមោងឫស្សី ជាមួយលោកអនុសេនីយ៍ទោ សោម រ៉ាវុធ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក តំណាងលោកវរសេនីយ៍ត្រី លី គឹមហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងជាប្រធាន អ.ន.ក ស្រុកមោងឫស្សី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ វ៉ិត ប្រុញ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ស្រុកមោងឫស្សី
14 តុលា 2025
14 តុលា 2025
14 តុលា 2025