ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
លោក អ៊ុច រ៉ាស៊ី អនុប្រធានប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្តក្រចេះ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក. ឈ្មោះ ឈុំ ឈាន ភេទប្រុស រស់នៅភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនលោក ចាន់ ដារ៉ា ភេទប្រុស ដែលត្រូវជាក្មួយបង្កើតនៃគ្រួសារសព។
ជាមួយគ្នានេះ ក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណដល់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរហូតមក៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025