ស.អ.ក ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

ស.អ.ក ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

11 កញ្ញា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកោះកុង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត នាំយកប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនលោក ផុន សុភីន រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពរួមមាន៖ អង្ករចំនួន ២បាវតូច ស្មេីនឹង៥០គីឡូក្រាម,មីខ្លាឃ្មុំចំនួន១ កេសតូច, ទឹកត្រីចំនួន ១កេស ,ទឹកសុីអុីវចំនួន ១កេស។ 


ជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត បានឧបត្ថម្ភថវិកាបន្ថែមជូនគ្រួសារសពចំនួន ៥០មុឺនរៀល ,លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ជាអនុប្រធានគណកម្មាធិការ ស.អ.ក ខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន៥មុឺនរៀល,វរសេនីយ៍ទោ សូ សាវាត មេបញ្ជាការផ្នែកសឹករងមណ្ឌលសីមា ជាអនុប្រធានគណៈកម្មាធិការ ស.អ.ក ស្រុកមណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល៕


រូបភាព៖ ស.អ.ក ខេត្តកោះកុង

ចែករំលែកអត្ថបទនេះ