អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
4 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ស្រុកកៀនស្វាយ ដឹកនាំដោយ លោក ង៉ាម វាសនា នាយករដ្ឋបាលស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកកៀនស្វាយ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក ឈ្មោះ ហួយ អាន ភេទស្រី រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
4 ធ្នូ 2025
3 ធ្នូ 2025
2 ធ្នូ 2025