ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធាន ស.អ.ក ខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ នេះ បានចាត់លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរង ដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនឈ្មោះ ជា យ៉ុន ភេទប្រុស មានទីកន្លែងកំណើតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះ គណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ ថវិកាចំនួន ៥០មុឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025