
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសួរសុខទុក្ខពលបាលឯកមួយរូបកំពុងសម្រាកព្យាបាលនៅស្រុកកំណើតបន្ទាប់ពីរបួសនៅទិសប្រាសាទតាក្របី
26 សីហា 2025
ឯកឧត្ដម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធាន ស.អ.ក ខេត្ត នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនអំណោយបងប្អូនអតីតយុទ្ធជនចំនួន ០២គ្រួសារ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀលជូនគ្រួសារសពសមាជិក ស.អ.ក លោក កែ ប៊ន រស់នៅភូមិស្វាយពងត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្ដម មេបញ្ជាការ និងជាប្រធាន ស.អ.ក ខេត្ត ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព និងជូនថវិកាបន្ថែមចំនួន ១០មុឺនរៀល អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ និងទឹកស៊ីអ៉ីវ ០១យួរ៕
26 សីហា 2025
24 សីហា 2025
22 សីហា 2025