ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ស.អ.ក ក្រុង-ស្រុក ខេត្តកណ្ដាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ១២លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ចំនួន០៣គ្រួសារ នៅក្នុងខេត្តកណ្តាល។
ថវិកាបេឡាមរណសង្គ្រោះខាងលើត្រូវបានប្រគល់ជូនគ្រួសារចំនួន០៣រួមមាន៖
១- ឈ្មោះ ចាន់ ឈាង ភេទប្រុស រស់នៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។
២- ឈ្មោះ យឹម សារឿន ភេទប្រុស រស់នៅភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។
៣- ឈ្មោះ ហ៊ុន វិបុល ភេទប្រុស រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ក្រុង-ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវថវិកាបន្ថែមចំនួន ២០០.០០០រៀល, អង្ករ ចំនួន ១៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025