អ.ន.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ

អ.ន.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ

15 តុលា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ១៦លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិក អ.ន.ក ចំនួន ៤គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ។ 

ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៤ រួមមាន៖
១/ លោក ឡុង ហុង អាយុ ៥៩ឆ្នាំ រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
២/ លោក ឃុត សាឃឿន អាយុ ៦៤ឆ្នាំ រស់នៅភូមិវត្តពោធិ៍ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ។
៣/ លោក ទូច ប៉ូច អាយុ ៥៩ឆ្នាំ រស់នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។
៤/ លោក យន់ សុឺន អាយុ ៦១ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។


រូបភាព អ.ន.ក ខេត្តកំពង់ស្ពឺ

ចែករំលែកអត្ថបទនេះ