កម្លាំងនគរបាលប៉ុស្តិ៍ស្រុកគាស់ក្រឡ ចុះសរសេរលេខផ្ទះថ្មីជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន៤០ខ្នង
9 ធ្នូ 2025
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ, ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកសម្រាប់ជាប្រភពប្រើប្រាស់ជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ មានការចូលរួមពី លោកអភិបាលស្រុកគាស់ក្រឡ ជាប្រធានកិត្តិយស អ.ន.ក ស្រុក និងលោកអធិការស្រុក ជាប្រធាន អ.ន.ក ស្រុក, ក្រុមការងារសាងសង់ផ្ទះ និងអាជ្ញាធរមូលដ្ឋាន។
9 ធ្នូ 2025
9 ធ្នូ 2025
1 ធ្នូ 2025