
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន រម្លឹកថា កម្ពុជាមានសុខសន្តិភាពបានមកពីអតីតយុទ្ធជន
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិ បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងបានសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ៥០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាជិការាជរដ្ឋាភិបាល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក ខេត្ត, មេបញ្ជាការកងរាជអាុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។
ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធHotlineសម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025