ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងចូលរួមរំលែកមរណទុក្ខជូនចំពោះលោកជំទាវ ខៀវ វណ្ណា ត្រូវជាភរិយា ព្រមទាំងក្រុមគ្រួសារ។
តាងនាមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកាទាំងអស់នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតចំពោះការទទួលមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងក្ដីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ ថ្នាក់ដឹកនាំសមាគមទាំងអស់ សូមចូលរួមសោកស្តាយជាទី បំផុតចំពោះការបាត់បង់ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជា ទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងមានព្រហ្មវិហារធម៌សន្តោសប្រណីចំពោះកូនៗ ចៅៗជាទីស្រលាញ់ ហើយក៏ជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជន ជាពិសេស ឯកឧត្តមបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាពព្រមទាំងបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន៕
14 ធ្នូ 2025
12 ធ្នូ 2025
11 ធ្នូ 2025