ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីរៀបចំបញ្ចុះសព នាយឧត្តមសេនីយ៍ ហេង បូរិន្ទ
19 កញ្ញា 2025
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ឋជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក ជុំ វីរ: អភិបាលរងស្រុកសន្ទុក នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក គង់ រ៉េន អាយុ ៦២ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ។
លោកអនុសេនីយ៍ទោ នួន សុីថាល់ ក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត បានឡេីងអានសារលិខិតចូលរួមរំលែកទុក្ខរបស់គណៈកម្មាធិការសមាគមអតីតយុទ្ឋជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកពលបាលឯក គង់ រ៉េន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ១៩៨៦ នៅអង្គភាពកងវរសេនាតូចលេខ៥៥ យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួស ក្នុងសមរភូមិប្រយុទ្ធនៅតំបន់អូរពោធិ៍ ខេត្តព្រះវិហារ ក្នុងភារកិច្ចការពារផ្លូវជាតិលេខ១២ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ១៩៩១ ។ គាត់មានភរិយា និងកូននៅក្នុងបន្ទុកចំនួន ៥ នាក់ ហើយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ឋជន ខេត្តកំពង់ធំ ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដេីម្បីរស់នៅកសាងជីវភាពថ្មី ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលឯក គង់ រ៉េន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី អ៊ុត សុី ដែលត្រូវជាភរិយា និងបានសូមគោរព បួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន និងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ឋជន និងនិវត្តន៍ជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ ជូនក្រុមគ្រួសារសព និងចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា អតីតយុទ្ធជន ដែលបានមករស់នៅលេីដីសម្បទានសង្គម កិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦ គ្រួសារ មានរយៈពេល ជិត ៥ ឆ្នាំកន្លងមកហើយ។ ដោយឡែកបងប្អូនអតីតយុទ្ធជនយេីងដោយសារមានជំងឺប្រចាំកាយ និងរបួសសេីរេី បានទទួលមរណភាពអស់ចំនួន ១៧ នាក់ រួចមកហើយ៕
19 កញ្ញា 2025
18 កញ្ញា 2025
17 កញ្ញា 2025