
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញត្រួតពិនិត្យក្រុមការងារសាងសង់ទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់
1 កញ្ញា 2025
នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ បានចុះពិនិត្យទីតាំងក្រុមការងារឈូសឆាយដីសម្រាប់សាងសង់ផ្ទះបន្ថែម, ចុះពិនិត្យទីតាំងដីរៀបចំជាសហគមន៍កសិកម្មទំនើប និងពិនិត្យការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម អគ្គលេខាធិការ បន្តខិតខំពិនិត្យ និងដោះស្រាយជូនបងប្អូនអតីតយុទ្ធជនណាជួបការលំបាកឱ្យទទួលបានការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យសមគុណបំណាច់ និងការលះបង់ជូនជាតិមាតុភូមិ៕
1 កញ្ញា 2025
29 សីហា 2025
27 សីហា 2025