ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដឹកនាំរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស
នាព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដឹកនាំរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ តំណាងក្រសួងការពារជាតិ, ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងអគ្គបញ្ជាការ ខ.ភ.ម និងបញ្ជាការដ្ឋានអង្គរក្ស, តំណាងអគ្គស្នងការនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អនុគណៈកម្មការនីមួយៗ ដែលបានចូលរួមដឹកនាំ ជាមួយក្រុមការងារក្នុងអនុគណៈកម្មការរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យដំណើរការមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ការរៀបចំមហាសន្និបាតនេះ គឺមានសារៈសំខាន់ដល់សកម្មភាពរយៈពេល ១០ឆ្នាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបេសកកម្មឆ្លើយតបគិតគូរចំពោះគុណបំណាច់ និងពលកម្មរបស់អតីតយុទ្ធជន យុទ្ធនារី និងបន្តបេសកកម្មបន្ថែមទៀតសម្រាប់និវត្តជន ដែលជាអ្នករួមចំណែកកសាងជាតិ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល រាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលនឹងរៀបចំធ្វើឡើងនាចុងខែកក្កដាឆាប់ៗខាងមុខនេះ ក្នុងគោលបំណង ៣សំខាន់ៗ រួមមាន៖ ទី១ បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំ របស់សមាគម, ទី២ កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣ ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025