
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងជាប្រធាន ស.អ.ក. ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងាររៀបចំផ្ដល់ថវិកាបេឡាមរណសង្គ្រោះ និងលិខិតចូលរួមរំលែកទុកជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៩ គ្រួសារ ដែលរៀបចំប្រគល់ជូននៅសាលាស្រុកភ្នំស្រួច នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។
គ្រួសារសពសអតីតយុទ្ធជនទាំង៩គ្រួសាររួមមាន៖ ១-គ្រួសារសពឈ្មោះ នុត វឿន ភេទប្រុស អាយុ ៥៥ឆ្នាំ (ពិការ) នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ២-គ្រួសារសពឈ្មោះ មុត វុទ្ធី ភេទប្រុស អាយុ ៦០ឆ្នាំ (និវត្តន៍ជន) នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៣-គ្រួសារសពឈ្មោះ អ៊ុក គឹមហេង ភេទប្រុស អាយុ ៧៤ឆ្នាំ (និវត្តន៍ជន) នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៤-គ្រួសារសពឈ្មោះ សុឹម ហ៊ល ភេទប្រុស អាយុ ៦៣ឆ្នាំ (ពិការ) នៅភូមិអាយា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៥-គ្រួសារសពឈ្មោះ ម៉ែន ជឺន ភេទប្រុស អាយុ ៦៣ឆ្នាំ (និវត្តន៍ជន) នៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៦-គ្រួសារសពឈ្មោះ ពៅ ហុំ ភេទប្រុស អាយុ ៧៦ឆ្នាំ (គ្រួសារពលី) នៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៧-គ្រួសារសពឈ្មោះ យ៉ូ សុីម៉ុល ភេទប្រុស អាយុ ៧៦ឆ្នាំ (ពិការ) នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ ។ ៨-គ្រួសារសពឈ្មោះ អៀង គីម ភេទប្រុស អាយុ ៧៨ឆ្នាំ (និវត្តន៍) នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ។ ៩-គ្រួសារសពឈ្មោះ សុី ម៉េង ភេទប្រុស អាយុ ៧១ឆ្នាំ (និវត្តន៍) នៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ។
សូមជម្រាបជូនថា ថវិកាបេឡាមរណសង្គ្រោះដែលផ្ដល់ជូនគ្រួសារសពទាំង៩គ្រួសារ ខាងលើនេះ ជាថវិកាបំពេញបន្ថែមរបស់សម្តេចតេជោ មានទឹកប្រាក់សរុបចំនួន ៣៦,០០០,០០០ រៀល ដែលបើកផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានថវិកា ៤,០០០,០០០ រៀល។
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025