ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ចៅ សុជាតិ អនុប្រធានលេខាធិការដ្ឋានស.អ.ក.រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការស.អ.ក.រាជធានីភ្នំពេញ សហការជាមួយលោក រ័ត្ន សុរិបូរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ លោក អ៊ុយ ពៅ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានលេខាធិការដ្ឋានស.អ.ក រាជធានីភ្នំពេញ បានរៀបចំពិធីបើកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភមួយលើកដំបូងជូនគ្រួសារសព អតីតយុទ្ធជន ចំនួន ២២គ្រួសាររស់នៅរាជធានីភ្នំពេញ សរុបជាថវិកាចំនួន ២៧២,៨៣៨,៤៨០រៀល។ ការរៀបចំពិធីផ្ដល់ប្រាក់នេះធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។
រូបភាព៖ ស.អ.ក រាជធានីភ្នំពេញ
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025