
មន្ត្រីនគរបាលជាតិ និងនិវត្តជន ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ចាម ទទួលបានអំណោយរបស់សម្ដេចធិបតី
21 កញ្ញា 2025
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានស.អ.ក ខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនចាស់ជរា អតីតយុទ្ធជន និងគ្រួសារកងទ័ព ចំនួន ៣០គ្រួសារ ដែលរស់នៅបន្ទាយកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ គណ:កម្មាធិការស.អ.ក ខេត្ត បានផ្ដល់អំណោយមនុស្សធម៌ក្នុងមួយគ្រួសារមាន៖ អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ០២យួរ និងត្រីខកំប៉ុងចំនួន ០១យួរ។
ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត។ ជាមួយគ្នានេះដែរលោកបាន ជូនពរដល់ក្រុមគ្រួសារកងទ័ព អតីតយុទ្ឋជន និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។
21 កញ្ញា 2025
20 កញ្ញា 2025
19 កញ្ញា 2025