គ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅខេត្តតាកែវ ទទួលបានអំណោយពីសម្ដេចធិបតី

គ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅខេត្តតាកែវ ទទួលបានអំណោយពីសម្ដេចធិបតី

7 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តតាកែវ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យជីវភាពរស់នៅ និងសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជនសមាជិក អ.ន.ក ឈ្មោះ សោម សុវណ្ណារិទ្ធ ភេទ ប្រុស ជានិវត្តជន រស់នៅភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ 


ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ខេត្តតាកែវ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារខាងលើនូវ អង្ករ មួយបាវតូច ទឹកស៊ីអ៊ឺវ ១យួរ ទឹកត្រី ១យួរ ត្រី ខកំប៉ុង ១យួរ និងថវិកាមួយចំនួនផងដែរ៕


រូបភាព អ.ន.ក ខេត្តតាកែវ

ចែករំលែកអត្ថបទនេះ