អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

8 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ ចិន នី ប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់លោកវរសេនីយ៍ត្រី សេន សារុំ ប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុកត្បូងឃ្មុំ ព្រមទាំងក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤ លានរៀល ប្រគល់ជូនគ្រួសារសពលោក គួយ សល់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ មានអ្នកទទួលបណ្ដាំឈ្មោះ ស៊ន់ ស្រីពៅ ភេទស្រី ត្រូវជាកូន រស់នៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រូបភាព អ.ន.ក ខេត្តត្បូងឃ្មុំ

ចែករំលែកអត្ថបទនេះ