អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

7 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ ចិន នី ប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ស្រុកតំបែរ និងស្រុកពញាក្រែក នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ១២លានរៀល ប្រគល់ជូនគ្រួសារសពចំនួន ៣គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ។


ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៣ រួមមាន៖

១/ លោកស្រី ឆាក អ៊ាង ជាគ្រួសារជនពលី បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ មានអ្នកទទួលបណ្ដាំឈ្មោះ អូន ស៊ាមរ៉ុង ភេទស្រី ត្រូវជាកូនរស់នៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

២/ លោក សោម ឡឹង បានទទួលមរណភាពកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានអ្នកទទួលបណ្ដាំឈ្មោះ ឡឹង ហ៊ុន ភេទប្រុស ត្រូវជាកូន រស់នៅភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

៣/ លោក កាំង ម៉េងលាង បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានអ្នកទទួលបណ្ដាំឈ្មោះ ហួយ លាងអ៉ីម ត្រូវជាភរិយា រស់នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


រូបភាព អ.ន.ក ខេត្តត្បូងឃ្មុំ

ចែករំលែកអត្ថបទនេះ