អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

អ.ន.ក ខេត្តត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

21 វិច្ឆិកា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ បានចាត់ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១២លានរៀល ប្រគល់ជូនគ្រួសារសពចំនួន ៣គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ។


ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៣ រួមមាន៖

១/ លោក យីវ ម៉ាប់ រស់នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

២/ លោក ជុំ លី រស់នៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

៣/ លោក ស្រី សំអុល រស់នៅភូមិត្រពាំងព្រីងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ចែករំលែកអត្ថបទនេះ