អ.ន.ក រាជធានីភ្នំពេញ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៨គ្រួសារ

អ.ន.ក រាជធានីភ្នំពេញ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៨គ្រួសារ

21 វិច្ឆិកា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៣២លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ៨គ្រួសារ នៅរាជធានីភ្នំពេញ។


ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៨ រួមមាន៖

១/ គ្រួសារសពលោក ដួង សាវឿន អតីតយុទ្ធជនពិការ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

២/ គ្រួសារសពលោក ស្រី សំណាង ជានិវត្តជន រស់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

៣/ គ្រួសារសពលោក គួយ ស៊ីផុន ជានិវត្តជន រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

៤/ គ្រួសារសពលោកស្រី ស្រ៊ុន ឡេង

ជាគ្រួសារជនពលី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

៥/ គ្រួសារសពលោក សុខ ចន្ថា

អតីតយុទ្ធជនពិការ   រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

៦/ គ្រួសារសពលោក រស់ រី ជានិវត្តជន រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

៧/ គ្រួសារសពលោក តាំង លីផេង ជានិវត្តជន រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

៨/ គ្រួសារសពលោក គឹម ង៉ាង ជានិវត្តជន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ចែករំលែកអត្ថបទនេះ