អ.ន.ក ក្រុងតាខ្មៅ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ក្រុងតាខ្មៅ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

10 តុលា 2025
1 នាទីអាន

លោកវរសេនីយ៍ទោ អ៉ឹង យូឡាយអធិការរង តំណាងលោក អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានកិត្តិយស អ.ន.ក ក្រុងតាខ្មៅ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិកអតីតយុទ្ធជនពិការឈ្មោះ អ៊ិន កេតថាណូ ភេទប្រុស រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥។ 


ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ក្រុងតាខ្មៅ ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។


រូបភាព អ.ន.ក ក្រុងតាខ្មៅ

ចែករំលែកអត្ថបទនេះ