អ.ន.ក ក្រុងតាខ្មៅ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ក្រុងតាខ្មៅ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

23 តុលា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក ក្រុងតាខ្មៅ ដឹកនាំដោយលោក ពៅ គីមលី អភិបាលរង តំណាងលោក អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានកិត្តិយស អ.ន.ក ក្រុងតាខ្មៅ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិក អ.ន.ក ឈ្មោះ ឌួង បូរ៉ា ភេទប្រុស រស់នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។ 

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ក្រុង ក្រុងតាខ្មៅ ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

រូបភាព អ.ន.ក ក្រុងតាខ្មៅ

ចែករំលែកអត្ថបទនេះ