អ.ន.ក ស្រុករតនមណ្ឌល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ស្រុករតនមណ្ឌល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

24 តុលា 2025
1 នាទីអាន

លោក នូវ ឫទ្ធី អភិបាលរង តំណាងលោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុករតនមណ្ឌល នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ សំ សុវណ្ណរ៉ា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិពេជ្រចង្វា  ឃុំស្តៅ  ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

រូបភាព អ.ន.ក ស្រុករតនមណ្ឌល

ចែករំលែកអត្ថបទនេះ