អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
4 ធ្នូ 2025
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចាត់ក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ អ៊ុង អៀងឡេង ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ខេត្ត ក៏បាននាំយក
អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារសពមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ អង្គរចំនួន ២បាវ, មីខ្លាឃ្មុំ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១កេស និងត្រីខ ចំនួន១០ កំប៉ុង។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា លោក អ៊ុង អៀងឡេង ជាអតីតយុទ្ធជនប៉ូលិសចូលនិវត្តន៍ មានឋានន្តរស័ក្ដអនុសេនីយ៍ត្រី។ ក្រោយមកលោក ធ្លាប់បានបំពេញការងារការពារសន្តិសុខនៅក្នុងបុស្តិ៍ប៉ូលិសឃុំអណ្ដូងថ្ម រហូតដល់ចូលនិវត្តន៍។
ជាមួយគ្នានោះ លោក ហេង សុវណ្ណ ក៏បានសម្ដែងនូវការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់លោក អ៊ុង អៀងឡេង ដែលជាអតីតយុទ្ធជនប៉ូលីស ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល ការពារទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ព្រមទាំងបានចូលរួមចំណែកជាប្រតិបត្តិករ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
លើសពីនេះ គណៈកម្មាធិការ អ.ន.ក ខេត្ត បានផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងអតីយុទ្ធជន កម្ពុជាទូទាំងប្រទេស ដែលផ្តោតសំខាន់លើការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង យកចិត្តទុកដាក់ទាំងលើការសិក្សារៀនសូត្រ និងជួយផ្តល់ការងារសមរម្យសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជន រួមទាំងការដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ។
រូបភាព អ.ន.ក ខេត្តព្រះសីហនុ
4 ធ្នូ 2025
3 ធ្នូ 2025
2 ធ្នូ 2025