អ.ន.ក រាជធានីភ្នំពេញ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ

អ.ន.ក រាជធានីភ្នំពេញ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៧គ្រួសារ

24 តុលា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធាន អ.ន.ក រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ២៨ លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ៧គ្រួសារ ស្ថិតនៅខណ្ឌចំការមន ៣គ្រួសារ ពោធិ៍សែនជ័យ ២គ្រួសារ ខណ្ឌមានជ័យ ១គ្រួសារ និងខណ្ឌបឹងកេងកង ១គ្រួសារ។

រូបភាព អ.ន.ក រាជធានីភ្នំពេញ

ចែករំលែកអត្ថបទនេះ