
អ.ន.ក ស្រុកភ្នំស្រុក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 តុលា 2025
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានចាត់ក្រុមការងារ អ.ន.ក ស្រុកបន្ទាយអំពិល និងស្រុកអន្លង់វែង ដោយមានការចូលរួមពីអាជ្ញាធរដែនដី នាំយកថវិការបេឡាមរណសង្រ្គោះ ចំនួន ៨,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសព សមាជិក អ.ន.ក ចំនួន០២នាក់ ដែលទទួលមរណភាព មានឈ្មោះដូចខាងក្រោម៖
១. និវត្តជន មានឈ្មោះ តន់ ងួន ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
២. និវត្តជន មានឈ្មោះ ជា ចូវ ភេទប្រុស អាយុ ៥៧ឆ្នាំ ទីលំនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្រុមការងារក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ អ.ន.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។
រូបភាព អ.ន.ក ខេត្តឧត្តរមានជ័យ
13 តុលា 2025
13 តុលា 2025
13 តុលា 2025