អ.ន.ក ស្រុកឯកភ្នំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ

អ.ន.ក ស្រុកឯកភ្នំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ

9 វិច្ឆិកា 2025
1 នាទីអាន

លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកឯកភ្នំ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងខេត្តបាត់ដំបង ។

ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន២ រួមមាន៖
១/ ឈ្មោះ លី លឿត ភេទប្រុស អាយុ ៨០ឆ្នាំ  រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
២/ ឈ្មោះ ហម វាន ភេទប្រុស អាយុ ៦៦ឆ្នាំ  រស់នៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

រូបភាព អ.ន.ក ស្រុកឯកភ្នំ

ចែករំលែកអត្ថបទនេះ