វរសេនីយ៍ទោ​ ឈុន​ សម្ផស្ស​ នាយករង​ នាយកដ្ឋានយន្តយុទ្ធ​ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស​ ក្រសួងការពារជាតិ​  ចូលរួមថវិកាចំនួន ៦០មុឺនរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស

19 កក្កដា 2025
1 នាទីអាន

វរសេនីយ៍ទោ​ ឈុន​ សម្ផស្ស​ នាយករង​ នាយកដ្ឋានយន្តយុទ្ធ​ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស​ ក្រសួងការពារជាតិ​ 
ចូលរួមថវិកាចំនួន ៦០មុឺនរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។

ចែករំលែកអត្ថបទនេះ