
ស.អ.ក ស្រុកកណ្ដាលស្ទឹងនាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
12 កញ្ញា 2025
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ស៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងចុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ នេះសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រគល់ផ្ទះចំនួន ៦២ខ្នង នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣២គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ អង្ករ ២៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខ ១យួរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា៦០,០០០រៀល សរុបជាថវិកា ១៤,០១៦,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣២គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ។
និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធី សំណេះសំណាល់ និងជូនដំណើរបងប្អូនអតីតយុទ្ធជនចំនួន ៣០គ្រួសារ ទៅទទួលយក់ផ្ទះរស់នៅខេត្តឧត្តរមានជ័យ ដោយក្នុងនោះបានឧបត្ថម្ភក្នុង១គ្រួសារ ទទួលបាន៖ អំពូលសូឡា ១ ពាងទឹក ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ មី ១កេះ ទឹកសុទ្ធ ១កេះ ថវិកា១៧៥,០០០រៀល សរុបជាថវិកា ១៣,១៤០,០០០រៀល។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំជូនបងប្អូនអតីតយុទ្ធជនទាំង ៣០គ្រួសារនោះ ទៅទទួលយកដីផ្ទះសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភឡានក្រុងចំនួន ៣គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន និងចាត់ចែងម្ហូបអាហារហូបជូនពួកគាត់ផងដែរ៕
12 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025