ឧត្តមសេនីយ៍ត្រី ហុក ចន្តា ចុះជួបសំណេះសំណាលជាមួយអតីតគ្រូបង្រៀនដែលត្រៀមចូលជាសមាជិកសមាគម

ឧត្តមសេនីយ៍ត្រី ហុក ចន្តា ចុះជួបសំណេះសំណាលជាមួយអតីតគ្រូបង្រៀនដែលត្រៀមចូលជាសមាជិកសមាគម

11 តុលា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខនិវត្តជន ដែលជាអតីតគ្រូបង្រៀន និងមន្រ្តីរាជការស៊ីវិលចូលនិវត្តន៍ចំនួន ៦ នាក់ ដែលរស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ហុក ចន្តា ក៏បានផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសកាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ ព្រមទាំងការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម ក្នុងការដាក់បញ្ចូលមន្រ្តីរាជការស៊ីវិលក្នុងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោដោយផ្ទាល់។ 

ជាមួយគ្នានេះផងដែរ អតីតគ្រូបង្រៀន និងមន្រ្តីរាជការទាំង ៦រូប បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងគ្រាដែលពួកគាត់ចូលនិវត្តន៍ ដោយមិនទុកនិវត្តជនណាម្នាក់ចោល ឬរស់នៅដោយឯកោឡើយ៕

ចែករំលែកអត្ថបទនេះ