លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានដឹកនាំក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ស្រុក និងឃុំទាំង៦ នៃស្រុកស្រែអំបិល ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានដឹកនាំក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ស្រុក និងឃុំទាំង៦ នៃស្រុកស្រែអំបិល ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន

6 កក្កដា 2025
1 នាទីអាន

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ស្រុក និងឃុំទាំង៦ នៃស្រុកស្រែអំបិល ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ព្រមទាំងបានផ្សព្វផ្សាយអំពីភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានជំរុញឱ្យសមាជិក ស.អ.ក ទាំងអស់បន្តជឿជាក់លើចំណាត់ការ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។ 


នៅឱកាសនោះ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ស.អ.ក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្រែអំបិល ដែលមានជីវភាពខ្វះខាតចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥មុឺនរៀល អង្ករចំនួន ១បាវតូច ស្មេី២០ គីឡូក្រាម មីចំនួន ១កេស និងឃីតចំនួន ១កញ្ចប់។

ចែករំលែកអត្ថបទនេះ