ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
លោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាល និងជាប្រធាន ស.អ.ក ស្រុកបវេល នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអតីតយុទ្ធជនទីទ័លក្រ ចំនួន ០៣គ្រួសារ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់សប្បុរជន ឈ្មោះ សម សុខលន់ រស់នៅរាជធានីភ្នំពេញ ជូនក្រុមការងារចុះសួរសុខទុក្ខអតីតយុទ្ធជនទីទ័លក្រ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ប៊ីចេង ១គីឡូ, ស្ករស ១គីឡូ, ខ្ទឹមស ១គីឡូ, ត្រីខ ១យួរ, ទឹកត្រី ១យួរ, និងទឹកស៊ីអុីវ ១យួរ។
អតីតយុទ្ធជនទាំង៣ គ្រួសារដែលទទួលបានអំណោយគឺ ១-ឈ្មោះ អឿ នឿន ភេទ ស្រី រស់នៅភូមិពាម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ២-ឈ្មោះ ឈិត ធៀង ភេទប្រុស រស់នៅភូមិទំនប់តាកួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ៣-ឈ្មោះប៉ិច ទូច ភេទស្រី រស់នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025