
មន្ត្រីនគរបាលជាតិ និងនិវត្តជន ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ចាម ទទួលបានអំណោយរបស់សម្ដេចធិបតី
21 កញ្ញា 2025
លោក វរសេនីយ៍ឯក វេ គឹមស៊ីម ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកអំណោយ និងថវិកា ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាចំនួន ៥គ្រួសារ ដែលរស់នៅចំណុចទាក់ធ្នឹម ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ព្រមទាំងសម្ព័ន្ធមេត្រីភាព របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប្រជាការពារឃុំចំនួន៥នាក់។
ក្នុងឱកាសនោះ គណ:សមាគមអតីតយុទ្ធជនខេត្ត ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា ចំនួន១៥០ខ្នង ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ។
រូបភាព ស.អ.ក ខេត្តបាត់ដំបង
21 កញ្ញា 2025
20 កញ្ញា 2025
19 កញ្ញា 2025