អ.ន.ក ខេត្តបាត់ដំបង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ

អ.ន.ក ខេត្តបាត់ដំបង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ

30 កញ្ញា 2025
0 នាទីអាន

គណ:កម្មាធិការ អ.ន.ក ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់អ.ន.កស្រុករតនមណ្ឌល និងស្រុកសំពៅលូន នាំយកថវិកាបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៨លានរៀល
ជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងខេត្តបាត់ដំបង។

ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារចំនួន២ រួមមាន៖ ១/ លោក សែម ញឿន អាយុ ៧៣ឆ្នាំ រស់នៅភូមិព្រៃអំពរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ២/លោក សៀក ឃីម អាយុ ៦៨ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

រូបភាព៖ អ.ន.ក ខេត្តបាត់ដំបង

ចែករំលែកអត្ថបទនេះ