ស.អ.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ

ស.អ.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ

12 កញ្ញា 2025
0 នាទីអាន

លោក ឃួន វណ្ណា តំណាងឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធាន ស.អ.ក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារក្រុងរសិរីសោភ័ណនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។


ថវិការបេឡាមរណសង្រ្គោះខាងលើត្រូវបានប្រគល់ជូនគ្រួសារចំនួន ០២ រួមមាន៖ ១.គ្រួសារជនពលី ប៊ុន ស៊ីចាន់ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស ជាអ្នកទទួលបណ្ដាំ ។ ២.អតីតយុទ្ធជនពិការ ថង បឿន រស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ ភៀន ភាច ជាអ្នកទទួលបណ្ដាំ។


រូបភាព៖ ស.អ.ក ខេត្តកំពង់ឆ្នាំង

ចែករំលែកអត្ថបទនេះ