ស.អ.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២ គ្រួសារ

ស.អ.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២ គ្រួសារ

3 កញ្ញា 2025
1 នាទីអាន

ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានស.អ.ក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់លោក ឆុំ ឆាន អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុកមង្គលបូរី ចុះជួបសំណេះសំណាល និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគអតីតយុទ្ធជនចំនួន ២ គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។

ថវិកាបេឡាមរណសង្គ្រោះខាងលើត្រូវាបានប្រគល់ជូនគ្រួសារចំនួន ២រួមមាន៖ 

១/ និវត្តជន ង៉ែត សារ៉ា រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលមរណភាពនៅថ្ងៃទី១៩  ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះ ង៉ែត ចាន់និច ភេទស្រី ជាអ្នកទទួលបណ្ដាំ។ 

២/ អតីតយុទ្ធជនពិការ អោ  ណាក់ រស់នៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលមរណភាពនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះឈឿន ឈៀប ភេទស្រី ជាអ្នកទទួលបណ្ដាំ៕


រូបភាព៖ ស.អ.ក ខេត្តបន្ទាយមានជ័យ

ចែករំលែកអត្ថបទនេះ