ស.អ.ក  ស្រុកអន្លង់វែង នាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

ស.អ.ក ស្រុកអន្លង់វែង នាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

26 កញ្ញា 2025
1 នាទីអាន

ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ក្រុមការងារ  ស.អ.ក  ស្រុកអន្លង់វែង ជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤ លានរៀល ព្រមទាំងលិខិតចូលរួមមរណទុក្ខមួយច្បាប់ ប្រគល់ជូនគ្រួសារសពសមាជិក ស.អ.ក ឈ្មោះ ឌុល ណាត ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ចែករំលែកអត្ថបទនេះ