
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន ស.អ.ក ខេត្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានដឹកនាំសហការីនាំយកស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ ដែលជាជំនួយ ឧបត្ថម្ភ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែល កំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១សមាគម ស្ថិតនៅក្នុងភូមិមរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយក ស្បៀងអាហាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនទាំង២០៦ គ្រួសារ សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន ២០ គីឡូក្រាម, មីខ្លាឃ្មុំចំនួន០១កេស និងឃីដ ០១កញ្ចប់ ដែលមានគ្រឿងទេស ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025