គ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅខេត្តតាកែវ ទទួលបានអំណោយពីសម្ដេចធិបតី
7 វិច្ឆិកា 2025
លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយ នារដូវភ្ជុំបិណ្ឌ ដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកមណ្ឌលសីមា ចូលរួមគាំទ្រ ជឿជាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បាននាំយក អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ២០នាក់ ដែលមានជីវភាពខ្វះខាត ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥មុឺនរៀល ,អង្ករចំនួន ១បាវតូច ស្មេី២០គីឡូក្រាម, មីចំនួន ១កេស និងឃីតចំនួន ១កញ្ចប់។
រូបភាព ស.អ.ក ខេត្ត
7 វិច្ឆិកា 2025
29 តុលា 2025
20 តុលា 2025