ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ព្រះតេជគុណ ខាន់ រុន ព្រះចៅអធិការវត្តពោធិមានជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិមន្តសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន ២០គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ មានការចូលរួមសម្របសម្រួលដោយលោកអនុសេនីយ៍ទោ សាំង សុភក្តី មេបញ្ជារការងស្រុកស្ទឹងហាវ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ជាមួយនឹងក្រុមកាងារភូមិឃុំនៅទីនោះផងដែរ។
ជាមួយគ្នានោះដែរ ព្រះចៅអធិការវត្តពោធិមានជ័យ ក៏បាននាំយកទេយ្យទានជាគ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជនក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូ ទឹកត្រី១ដប ទឹកសុីវអ៊ីវ១ដប ស្ករស១គីឡូ ប៊ីចេង១គីឡូ មី១កេស ទឹកសុទ្ធ១យួរ និងថវិកា២មុឺនរៀល៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025