
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង មេបញ្ជាការសមរភូមិមុខទិសវរសេនាតូចលេខ៣៣៧ (ព្រំដែនកម្ពុជាថៃ) ជាប្រធានលេខាធិការដ្ឋានស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស.អ.ក កោះកុង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងលោកវរសេនីយ៍ត្រី ស៊ុម ខន មេបញ្ជាការវរសេនាតូច៣៣៧ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ តាមបន្ទាត់ព្រំដែនកម្ពុជា ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៃគ្រួសារនីមួយៗទទួលបានអំណោយ ថវិកាចំនួន៥មុឺនរៀល អង្ករចំនួន១បាវតូច ចំនួន២០គីឡូក្រាម និងឃីតចំនួន១ឃីត៕
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025